ប្រជាជនកម្ពុជា ប្រើប្រាស់ឆ្នំាខ្មែរដើម្បីរាប់មើលអាយុ និងទស់ទាយនូវជោគជតារាសី របស់ខ្លួន។ ឆ្នំាខ្មែរ ជាឆ្នាំដែលបានបែងចែកតាមរយៈច័ន្ទគតិ ដែលទំាងអស់គឺមានឆ្នំាចំនួន ១២ ជូត ឆ្លូវ ខាល ថោះ រោង ម្សាញ់ មមី វក រកា ច កុរ។
រូបគំនូរខាងក្រោមនៃឆ្នាំខ្មែរ ទំាង ១២ បានគូរដោយ វិចិត្រករ Rothana Art
ឆ្នំាជូត ធាតុទឹក ពង្សទេវតាប្រុស
– មានចិត្តរឹងមុំា ប្រាជ្ញាឈ្លាសវៃ
– មានចិត្តក្លាហាន ពុះពៀរគ្រប់ឧបសគ្គ
– ចូលចិត្ត ឈឺឆ្អាលចេះដឹងរឿងអ្នកដទៃ
– មានមិត្តភក្កិស្រលាញ់រាប់អានច្រើន
– ចេះបត់បែបតាមកាលទេសៈ

ឆ្នាំឆ្លូវ ធាតុដី ពង្សមនុស្សប្រុស
-មានចិត្តក្លាហាន
-មានគំនិតសន្សំសំចៃ
-មានវោហាពិរោះ
-មានចិត្តស្រលាញ់បងប្អូន
-ចូលចិត្តដើរលេងផ្លូវឆ្ងាយ

ឆ្នាំខាល ធាតុឈើ ពង្សយក្សស្រី
-ជាមនុស្សស្មោះត្រង់ និង រហ័សរហួន
-ជាមនុស្សរឹងប៉ឹង
-មិនសូវចូលចិត្តនិយាយច្រើន
-មនុស្សមានគេច្រណែនច្រើន
-មានចិត្តឆេវឆាវបន្តិច
-មិនចូលចិត្តដើរលេងផ្លូវឆ្ងាយ
ឆ្នាំថោះ ធាតុឈើ ពង្សមនុស្សស្រី
-មានសន្ដានចិត្តស្មោះត្រង់
-ជាមនុស្សសម្បូរស្នេហ៍
-ទន់ភ្លន់ និង សុភាពរាបសារ
-សម្បូរមនុស្សស្រលាញ់ និងជូយយកអាសារ
-មានសេចក្តីអត់ធន់នឹងការលំបាក
-មានចរិករឹងរូសបន្តិច

ឆ្នាំរោង ធាតុមាស ពង្សទេវតាប្រុស
-មានប្រាជ្ញាឈ្លាសវៃ
-មានគេគោរពស្រលាញ់
-មនុស្សមានមនោសញ្ចេតនាខ្ពស់
-មានមហិច្ចតាធំ
-យកចិត្តទុកដាក់លើអ្នកជុំវិញខ្លួន
– ចូលចិត្តឈឺឆ្អាលរឿងអ្នកដ៏ទៃ
ឆ្នាំម្សាញ់ ធាតុភ្លើង ពង្សមនុស្សប្រុស
-មានភាពវៃឆ្លាត
-ពូកែជួយយកអាសារគេ
-ពូកែស្រមើស្រមៃច្រើន
-មិនសូវរាប់អានអ្នកដទៃ ជាពិសេសមនុស្សថ្មី
-មិនចូលចិត្តនិយាយច្រើន
-ពូកែលេងសើចច្រើន
ឆ្នាំមមី ធាតុភ្លើង ពង្សទេវតាស្រី
-មានម្ចាស់ការលើខ្លួនឯង
-ចូលចិត្តនិយាយទៀងត្រង់
-ពូកែអត់ធ្មត់នឹងការងារ
-ចូលចិត្តគិតអ្វីដែលល្អៗ
-មានអ្នកស្រលាញ់រាប់អានច្រើន
ឆ្នាំមមែ ធាតុមាស ពង្សទេវតាស្រី
-មានចិត្តក្លាហាន
-មានចរិកស្លូតបូតសុភាពរាបសារ
– មានចិត្តឧស្សាហ៍ព្យាយាម
-ទៅទីណាក៏មានគេស្រលាញ់
ចូលចិត្តច្រើន
-ពូកែជួយយកអាសារអ្នកដទៃ
– ជាមនុស្សសម្បូរញាតិ
ឆ្នាំវក ធាតុដែក ពង្សយក្សប្រុស
-ជាមនុស្សពូកែវោហា
-ចូលចិត្តញ៉េះញ៉ោះ លេងច្រើន
-រហ័សរហួន រវៀសរវៃ
-មានគំនិតឆ្នៃប្រឌិតខ្ពស់
-ទៅណាមកណាមានគេស្រលាញ់រាប់អានច្រើន
ឆ្នាំរកា ធាតុដែក ពង្សយក្សប្រុស
-ស្មោះត្រង់
-លឿនរហ័សរហួន
-ក្លាហាន មានប្រាជ្ញាឈ្លាសវៃ
-មិនសូវចេះអត់ធ្មត់
-មានចិត្តកក់ក្តៅចំពោះមនុស្សជុំវិញខ្លួន
-មនុស្សឆ្លាត ឆាប់យល់កាលទេស
ឆ្នាំច ធាតុដី ពង្សយក្សស្រី
-ជាមនុស្ស ឆ្លាត និង ស្មោះត្រង់
-ចចេសរឹងរូស និង ពូកែឆាប់អន់ចិត្ត
-មានទំនួលខុសត្រូវខ្ពស់ លើការងារ
-មានគេស្រលាញ់និងជួយយកអាសារច្រើន
-មានមនោសញ្ចេតនាខ្ពស់
ឆ្នាំកុរ ធាតុទឹក ពង្សមនុស្សស្រី
-មានចរិកស្មោះត្រង់ និង ទន់ភ្លន់
-មានចិត្តសន្តោសប្រណី
-សុភាពរាបសារ គួរឲស្រលាញ់
-មានគេស្រលាញ់ច្រើន
-ជាមនុស្សកក់ក្តៅ និង ពូកែជួយយក
អាសារអ្នកដទៃ
Leave your comment
Our recent post
អត្ថន័យនៃការជូនកាដូជាកែវទឹក
-ការជូនទៅកាន់មនុស្សដែលយើងស្រលាញ់ ៖ ជាកាដូមួយដែលប្លែកតែមានន័យសម្រាប់មនុស្សដែលយើងស្រលាញ់។ រាល់ព្រឹកមនុស្សគ្រប់គ្នាតែងតែចាប់ផ្ដើមថ្ងៃថ្មីជាមួយកាហ្វេឬតែ ដូច្នេះរាល់ពេលព្រឹក ពេលដែលគេផឹកឬប្រើកែវគេនឹងនឹកដល់អ្នកមុនគេ។ [...]
ដើមកំនើតពិធីបុណ្យចូលឆ្នំាខ្មែរ
ពិធីបុណ្យចូលឆ្នំាខ្មែរ តែងតែប្រារព្ធធ្វើឡើង ក្នុងខែ ចែត្រ ឬ ពិសាទ [...]
ពិធីបុណ្យចូលឆ្នំាខ្មែរ ២០២១
ខែមេសា ជាខែដែលប្រជាជនទូទំាងប្រទេសកម្ពុជាត្រៀមខ្លួនរៀបចំទទួលទេវតាឆ្នំាថ្មី។ ក្នុងឆ្នំា២០២១ នេះដែរ ពិធីបុណ្យចូលឆ្នំាប្រពៃណីខ្មែរប្រព្រឹត្តទៅចំនួន ៣ថ្ងៃគឺថ្ងៃទី [...]