About Us
The Morea រឺ មោរា (អ.ថ ម៉ូរា) គឺជាឈ្មោះត្បូងពណ៌ទឹកសមុទ្រមានឆ្នូត ជាវត្ថុស័ក្កិសិទ្ធិ របស់នាងកែវមណីមេខលា យកទៅផ្ចាញ់យក្ខរាមសូរ ក្នុងរឿងដើមកំណើតរន្ទះ។
The Morea មោរា
ពួកយើងព្យាយាម យកនូវស្នាដៃសិល្បះ វប្បធម៌ និងប្រពៃណី ខ្មែរ ដែលដូនតាបន្សល់ទុក មកកែឆ្នៃ ជាស្នាដៃដែលពួកយើងជំនាន់ក្រោយអាចធ្វើបាននិងអាចទទួលយកបាន បូកផ្សំរចនាលើវត្ថុប្រើប្រាស់ផ្សេងៗ។
ការរចនារបស់ពួកយើង មិនត្រឹមតែផ្ចិតផ្ចង់លើ រូបភាពប៉ុណ្ណោះទេ ប៉ុន្តែពួកយើងបានសំរិទ្ធសំរាំង ជ្រើសរើសផលិតផលដែលមានគុណភាពល្អ ជាហេតុធ្វើអោយ សមិទ្ថិផល ចុងក្រោយ ទទួលបានប្រណិតភាព ដែលធ្វើអោយអតិថិជនស្រលាញ់ពេញចិត្ត ដូច ត្បូង កែវមោរាដែលជារបស់មានតម្លៃ និងគ្រប់គ្នាប្រាថ្នាចង់បាន ។
ក្រុមរបស់ពួកយើងបានចាប់ផ្តើម មោរានេះឡើងក្នុងឆ្នំា ២០១៩។ ការចាប់ផ្តើមដំបូងព្រោះ តែក្នុងក្រុមរបស់យើងមាន វិចិត្រករ ពីរអ្នកដែលបានបង្កើតស្នាដៃសិល្បៈជារូបឌីជីថលឡើងហើយទទួលបានការគំាទ្រ ស្រលាញ់ពេញចិត្តលើបណ្តាញសង្គម ដូច្នេះពួកយើងក៏មានគំនិត ដោយចង់បូកបញ្ចូលនូវរូបសិល្បៈ ទំាងនោះជាមួយនឹងរបស់របរប្រើប្រាស់ ដើម្បីអោយសិល្បៈនិងវប្បធម៌របស់យើងមានការសាយភាពជាទំរង់មួយបែប។ ហើយដោយការគំាទ្រនិងស្រលាញ់ពេញចិត្តពីអ្នក ទើបពួកយើងបន្តដំនើរមកដល់ពេលនេះ ហើយក៏នៅតែបន្តដំនើរតទៅទៀតទៅថ្ងៃអនាគត។
រាល់ស្នាដៃគំនូរ គឺជាស្នាដៃគូរដោយពួកយើងផ្ទាល់។ ហើយផលិតផលផ្សេងទៀត សុទ្ធតែត្រូវបានផលិតនៅប្រទេសកម្ពុជាយើងតែម្តង។
Email: [email protected]
Tel: (+855) 017 271 819 / 070 618 475
Address : #160 Street 75BT, Sangkat Boeung Tom Pon, Phnom Penh, Cambodia
