តើអ្នកធ្លាប់មើលរបំាឆៃយ៉ុំាដែរឬទេ? ហើយធ្លាប់ទស្សនាក្នុងកម្មវិធីអ្វីដែរ?
របាំឆៃយ៉ុំា ជារបាំមួយដែលអ្នកសំដែង មានគូសមុខកំប្លុកកំប្លែង និងចលនាកន្រ្តាក់ញាក់បែបលោតហក់កញ្ឆក់កញ្ឆោងខ្លួនប្រាណ បូករួមជាមួយនិង ចង្វាក់ភ្លេង អមជាមួយចំរៀង ដែលតែងតែធ្វើអោយអ្នកស្តាប់មានចិត្តរំភើបសប្បាយរីករាយ ហើយរស់រវើកប្លែកពីភ្លេងឯទៀត។

Khmer Chhai yum dance in KhmereCard App
ឆៃយាំជាឈ្មោះនៃរបាំមួយដែលគេនិយមយកទៅលេងក្នុងពិធីសម្ភោធសមិទ្ធផល ផ្សេងៗនិងពីធីបុណ្យនៃព្រះពុទ្ធសាសនា ដូចជា បុណ្យកឋិន បុណ្យផ្កា ពីធីបំបួសនាគជាដើម ដើម្បីធ្វើឲកម្មវិធីមានភាពសប្បារីករាយ តាមរយៈការលេងទឹកមុខកំប្លុកកំប្លែង និងចលនាកន្រ្តាក់ញាក់ ក្រមិចក្រមើម របស់អ្នកសំដែង។
ការស្រាវជ្រាវពីប្រវត្តិនៃររបាំនេះពុំទាន់មានមានលទ្ធផលច្បាស់លាស់នៅឡើយទេ ប៉ុន្តែគេសន្និដ្ឋានថា របាំឆៃយ៉ុំា ប្រាកដជាមានសំណល់ពីអរីយៈធម៌មនុស្សជំនាន់ដើម ដែលរស់នៅលើទឹកដីខ្មែរនេះឯង។
ហើយមតិខ្លះទៀតយលថា ចលនាបែបលោតហក់កញ្ឆក់កញ្ឆោងខ្លួនប្រាណ និងស្រែកបែប ផ្អើលៗ ប្រៀបបានទៅនឹងមនុស្សជំនាន់ដើមដែលមានសកម្មភាពភ្ញាក់ផ្អើល ខ្លាចរអើល ប្រៀបបានទៅនឹងសត្វព្រៃភ្ញាក់ផ្អើល ពេលឃើញមនុស្ស ។ ចំនែកឯ អ្នកខ្លះថា នៅពេល មនុស្សមានការត្រេកអរដែលធ្វើកិច្ចការបានសម្រេច ក៏បង្កើតឆៃយ៉ុំានេះដើម្បីរំលឹកជ័យជំនះនោះ។
ដកស្រង់ចេញពីសៀវភៅ អរិយធម៌ខ្មែរ ដោយអ្នកស្រីត្រឹង ងា។
Leave your comment
Our recent post
កែវទឹកគូស្នេហ៌ (ឈុត Couple Mug)
កែវទឹកជាកាដូស័ក្តសមសម្រាប់ជាកាដូជូនទៅមនុស្សជាទីស្រលាញ់របស់អ្នក។ ក្នុងនោះកែវទឹកពេលជូនទៅមនុស្សជាទីស្រលាញ់ មានអត្ថន័យថា រាល់ព្រឹកមនុស្សតែងចាប់ផ្តើមថ្ងៃថ្មីជាមួយកាហ្វេ តែ ឬ [...]
Mid Year Sale កន្លាស់ ១ថែម១
សួស្តី Fan មោរាទាំងអស់ វិលត្រលប់មកវិញនឹងប្រ៉ូម៉ូសិន កន្លាស់ ១ថែម១ [...]
មហាសង្រ្កានឆ្នាំថ្នី ២០២២
មហាសង្រ្កាន្ដឆ្នាំនេះ ថ្ងៃចូលសង្រ្កាន្ដ ត្រូវនឹងថ្ងៃ ព្រហស្បតិ៍ ដែលត្រូវនឹង [...]