តើអ្នកធ្លាប់មើលរបំាឆៃយ៉ុំាដែរឬទេ? ហើយធ្លាប់ទស្សនាក្នុងកម្មវិធីអ្វីដែរ?
របាំឆៃយ៉ុំា ជារបាំមួយដែលអ្នកសំដែង មានគូសមុខកំប្លុកកំប្លែង និងចលនាកន្រ្តាក់ញាក់បែបលោតហក់កញ្ឆក់កញ្ឆោងខ្លួនប្រាណ បូករួមជាមួយនិង ចង្វាក់ភ្លេង អមជាមួយចំរៀង ដែលតែងតែធ្វើអោយអ្នកស្តាប់មានចិត្តរំភើបសប្បាយរីករាយ ហើយរស់រវើកប្លែកពីភ្លេងឯទៀត។
ឆៃយាំជាឈ្មោះនៃរបាំមួយដែលគេនិយមយកទៅលេងក្នុងពិធីសម្ភោធសមិទ្ធផល ផ្សេងៗនិងពីធីបុណ្យនៃព្រះពុទ្ធសាសនា ដូចជា បុណ្យកឋិន បុណ្យផ្កា ពីធីបំបួសនាគជាដើម ដើម្បីធ្វើឲកម្មវិធីមានភាពសប្បារីករាយ តាមរយៈការលេងទឹកមុខកំប្លុកកំប្លែង និងចលនាកន្រ្តាក់ញាក់ ក្រមិចក្រមើម របស់អ្នកសំដែង។
ការស្រាវជ្រាវពីប្រវត្តិនៃររបាំនេះពុំទាន់មានមានលទ្ធផលច្បាស់លាស់នៅឡើយទេ ប៉ុន្តែគេសន្និដ្ឋានថា របាំឆៃយ៉ុំា ប្រាកដជាមានសំណល់ពីអរីយៈធម៌មនុស្សជំនាន់ដើម ដែលរស់នៅលើទឹកដីខ្មែរនេះឯង។
ហើយមតិខ្លះទៀតយលថា ចលនាបែបលោតហក់កញ្ឆក់កញ្ឆោងខ្លួនប្រាណ និងស្រែកបែប ផ្អើលៗ ប្រៀបបានទៅនឹងមនុស្សជំនាន់ដើមដែលមានសកម្មភាពភ្ញាក់ផ្អើល ខ្លាចរអើល ប្រៀបបានទៅនឹងសត្វព្រៃភ្ញាក់ផ្អើល ពេលឃើញមនុស្ស ។ ចំនែកឯ អ្នកខ្លះថា នៅពេល មនុស្សមានការត្រេកអរដែលធ្វើកិច្ចការបានសម្រេច ក៏បង្កើតឆៃយ៉ុំានេះដើម្បីរំលឹកជ័យជំនះនោះ។
ដកស្រង់ចេញពីសៀវភៅ អរិយធម៌ខ្មែរ ដោយអ្នកស្រីត្រឹង ងា។
Leave your comment
Our recent post
អត្ថន័យនៃការជូនកាដូជាកែវទឹក
-ការជូនទៅកាន់មនុស្សដែលយើងស្រលាញ់ ៖ ជាកាដូមួយដែលប្លែកតែមានន័យសម្រាប់មនុស្សដែលយើងស្រលាញ់។ រាល់ព្រឹកមនុស្សគ្រប់គ្នាតែងតែចាប់ផ្ដើមថ្ងៃថ្មីជាមួយកាហ្វេឬតែ ដូច្នេះរាល់ពេលព្រឹក ពេលដែលគេផឹកឬប្រើកែវគេនឹងនឹកដល់អ្នកមុនគេ។ [...]
ដើមកំនើតពិធីបុណ្យចូលឆ្នំាខ្មែរ
ពិធីបុណ្យចូលឆ្នំាខ្មែរ តែងតែប្រារព្ធធ្វើឡើង ក្នុងខែ ចែត្រ ឬ ពិសាទ [...]
ពិធីបុណ្យចូលឆ្នំាខ្មែរ ២០២១
ខែមេសា ជាខែដែលប្រជាជនទូទំាងប្រទេសកម្ពុជាត្រៀមខ្លួនរៀបចំទទួលទេវតាឆ្នំាថ្មី។ ក្នុងឆ្នំា២០២១ នេះដែរ ពិធីបុណ្យចូលឆ្នំាប្រពៃណីខ្មែរប្រព្រឹត្តទៅចំនួន ៣ថ្ងៃគឺថ្ងៃទី [...]