សួស្ដី!
ថ្ងៃនេះពួកយើងមានដំណឹងល្អ សម្រាប់អ្នកដែលមានគម្រោងចង់ទៅលេងខេត្តសៀមរាបក្នុងកំឡុងពេលឈប់សម្រាកខាងមុខនេះ។ ក្នុងឳកាសនេះ The Morea បានសហការជាមួយ The Sanctuary Residence ដើម្បីរៀបចំកម្មវិធីជូនទៅដល់អ្នកដែលគាំទ្រទាំងអស់ដែលមានគម្រោងចង់ទៅលេងខេត្តសៀមរាប។

The Sanctuary Residence

The Sanctuary Residence

The Sanctuary Residence ជាសណ្ឋាគារ ដែលមានបន្ទប់ធំទូលាយ អាងហែលទឹក កន្លែងសម្រាប់បាប៊ីខ្យូ ដែលមានខ្យល់បរិសុទ្ធ មានផាសុខភាព និងអនាម័យល្អ សម្រាប់ការស្នាក់នៅលំហែកាយជាលក្ខណះគ្រួសារ នឹងបែបprivate។

ដើម្បីទទួលបាននូវបទពិសោធន៏ថ្មីៗបែបស្ងប់ស្ងាត់ និងផ្ទាល់ខ្លួនកុំភ្លេចជាមួយនឹងសណ្ឋាគារ The Sanctuary Residence ដែលមានទីតាំងនៅ (No.18 Taphul, Svay Dongkom, Siem Reap Cambodia Siem Reap) ហើយគ្រាន់តែចំណាយពេលប្រហែលជា១០នាទី ក្នុងការធ្វើដំណើរទៅកាន់ Pub Street និង ផ្សាររាត្រីតែប៉ុណ្ណោះ។

សម្រាប់អតិថិជនរបស់ The Morea រាល់ការចំណាយ 20$ឡើងទៅគិតចាប់ពីថ្ងៃទី ០១ ខែតុលា ដល់ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២០ នឹងមានឳកាសចូលរួមផ្សងសំណាងដើម្បីឈ្នះរង្វាន់ដូចខាងក្រោម៖

រង្វាន់មាន៖ ១. ស្នាក់នៅដោយឥតគិតថ្លៃចំនួន ២យប់ ៣ថ្ងៃ
២. ស្នាក់នៅដោយឥតគិតថ្លៃចំនួន ២យប់ ៣ថ្ងៃ
៣. បញ្ចុះ ៥០% ១បន្ទប់ ចំនួន ២យប់ ៣ថ្ងៃ
៤. បញ្ចុះ ៣០% ១បន្ទប់ ចំនួន ២យប់ ៣ថ្ងៃ

ដោយគ្រាន់តែបំពេញលក្ខខ័ណ្ឌខាងក្រោម៖
១. Like page The sanctuary Residence
២. Screenshot ហើយផ្ញើមកក្នុង inbox  របស់ The Morea

ពួកយើងមោរានឹងធ្វើការប្រកាសលទ្ធផលអ្នកឈ្នះនៅក្នុងPage The Morea
ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ២០២០។

សម្រាប់អ្នកឈ្នះរង្វាន់នៃការស្នាក់នៅសណ្ឋាគារ The Sanctuary Residence នៅខេត្តសៀមរាប អាចមកស្នាក់នៅបានចន្លោះថ្ងៃទី ២៨ ខែតុលា ដល់ថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវធ្វើការប្រាប់ជាមុនចំនួន ២ ទៅ ៣ ថ្ងៃ សម្រាប់ក្រុមការងាររៀបចំបន្ទប់ជូន។

ជាមួយគ្នានេះផងដែរ សម្រាប់ឳកាសបុណ្យអុំទូកនេះ ពួកយើងមាប្រូម៉ូសិនថ្មីផងដែរនោះគឺ
+រាល់ការទិញឈុតណាមួយខាងក្រោមនេះនឹងទទួលបាន រូបភាព A5 ១ សន្លឹក

-ឈុត ស្រីសសែនជ័យ ៖ 22$

-ឈុត សុភមង្គល ៖ 19$

-ឈុត សុខដុម ៖ 17$

-ឈុត កែវមានជ័យ ៖ 14$

ថ្ងៃផុតកំណត់នៃឈុតថ្មីនេះគឺ ថ្ងៃទី ០៨ ខែ វិចិ្ឆកា ឆ្នាំ២០២០។

 

 

Leave your comment

Our recent post
  • Mug-Gift

អត្ថន័យនៃការជូនកាដូជាកែវទឹក

-ការជូនទៅកាន់មនុស្សដែលយើងស្រលាញ់ ៖ ជាកាដូមួយដែលប្លែកតែមានន័យសម្រាប់មនុស្សដែលយើងស្រលាញ់។ រាល់ព្រឹកមនុស្សគ្រប់គ្នាតែងតែចាប់ផ្ដើមថ្ងៃថ្មីជាមួយកាហ្វេឬតែ ដូច្នេះរាល់ពេលព្រឹក ពេលដែលគេផឹកឬប្រើកែវគេនឹងនឹកដល់អ្នកមុនគេ។ [...]

  • Khmer new year

ពិធីបុណ្យចូលឆ្នំាខ្មែរ ២០២១

ខែមេសា ជាខែដែលប្រជាជនទូទំាងប្រទេសកម្ពុជាត្រៀមខ្លួនរៀបចំទទួលទេវតាឆ្នំាថ្មី។ ក្នុងឆ្នំា២០២១ នេះដែរ ពិធីបុណ្យចូលឆ្នំាប្រពៃណីខ្មែរប្រព្រឹត្តទៅចំនួន ៣ថ្ងៃគឺថ្ងៃទី  [...]