ពិធីបុណ្យចូលឆ្នំាខ្មែរ តែងតែប្រារព្ធធ្វើឡើង ក្នុងខែ ចែត្រ ឬ ពិសាទ ជារៀងរាលឆ្នំា។
បុព្វហេតុដែលនំាអោយមានការបញ្ចប់ឆ្នំាចាស់ ហើយចូលឆ្នំាថ្មីនេះ ដោយអ្នកខ្លះមានជំនឿតាមរឿងព្រងមួយដែលមានសេចក្តីអាទិ៍ថា “កបិលមហាព្រហ្ម” បានចោទប្រស្នា ៣ខដល់ ធម្មបាលកុមារ ជាកូនសេដ្ឋីដែលបានរៀនចេះចប់នូវត្រៃវេទ និង ចេះភាសាបងក្សីទំាងពួង ហើយបានសន្យាថា បើដោះស្រាយមិនរួច នឹងកាត់ក្បាលធម្មបាល ផ្ទុយទៅវិញ បើស្រាយប្រស្នានោះរួច កបិលមហាព្រហ្មនឹងកាត់ក្បាលវិញ ធម្មបាលទាល់ប្រជ្ញា ប៉ុន្តែទីបំផុតបានស្តាប់សត្វឥន្ទ្រីញី-ឈ្មោល សន្ទនាគ្នាអំពីប្រស្នានោះ ទើបបានយល់ឡើង ហើយដល់ថ្ងៃកំនត់ក៏បានឆ្លើយថា :
ខទី ១ -​វេលាព្រឹកសិរីស្ថិតនៅមុខ ទើបមនុស្សត្រូវយកទឹកលុបមុខ។

ខទី ២​-វេលាថ្ងៃត្រង់សិរីស្ថិតនៅទ្រូង ទើបមនុស្សត្រូវយកទឹកមកលាងទ្រូង។

ខទី ៣ -វេលាល្ងាចសិរីស្ថិតនៅជើង ទើបមនុស្សត្រូវយកទឹកលាងជើង។

កបិលមហាព្រហ្ម ត្រូវកាត់ក្បាលបូជា ធម្មបាល ហើយអោយកូនស្រីទំាង ៧ នាក់យកពានមកទទួលក្បាល រួចអោយកូនច្បងហែប្រទក្សិណភ្នំព្រះសុមេរុ ៦០ នាទី ទើបយកទៅទុកក្នុងមណ្ឌល នៅក្នុងគហា គន្ធមាលី នៃភ្នំកៃលាស។ លុះគម្រប់ឆ្នំាសង្រ្កាន្ត ទេពធីតា ទំាង៧ ក៏ផ្លាស់វេនគ្នាហែក្បាល កបិលមហាព្រហ្ម ប្រទក្សិណភ្នំព្រះសុមេរុរាល់ៗឆ្នំារហូតមក ហេតុនេះហើយបានជាមានសង្រ្កាន្ត ឬ ទំនៀមដាច់រាល់ឆ្នំាថ្មីនេះ។

អ្នកខ្លះទៀតមានជំនឿថា ក្នុងរវាង១ឆ្នំាដែលរស់នៅ ជួនកាលគេជួបប្រទះចង្រៃឧបទ្រព ជួនកាលមានជំងឺប្រចំាកាយ ជួនកាលទៀតបានប្រព្រឹត្តអំពើសៅហ្មងផ្សេងជាដើម លុះផុតឆ្នំាចាស់នេះទៅ គេធ្វើបុណ្យ គេស្លៀកពាក់ថ្មីៗដើរលេងអោយសប្បាយ អោយអស់កង្វល់ អោយបាត់នឿយហត់ រួចទើបចាប់ផ្តើមសាងជីវភាពថ្មី អោយបានជួបប្រទះសុភមង្គលគ្រប់ប្រការ និង អាយុយឺនយូរតទៅមុខទៀត។
តើក្នុងពិធីបុណ្យចុលឆ្នំាខ្មែរ អ្នកនិង គ្រួសារអ្នកតែងមានទំលាប់ធ្វើអ្វីដែរ?

Leave your comment

Our recent post
  • Mug-Gift

អត្ថន័យនៃការជូនកាដូជាកែវទឹក

-ការជូនទៅកាន់មនុស្សដែលយើងស្រលាញ់ ៖ ជាកាដូមួយដែលប្លែកតែមានន័យសម្រាប់មនុស្សដែលយើងស្រលាញ់។ រាល់ព្រឹកមនុស្សគ្រប់គ្នាតែងតែចាប់ផ្ដើមថ្ងៃថ្មីជាមួយកាហ្វេឬតែ ដូច្នេះរាល់ពេលព្រឹក ពេលដែលគេផឹកឬប្រើកែវគេនឹងនឹកដល់អ្នកមុនគេ។ [...]

  • Khmer new year

ពិធីបុណ្យចូលឆ្នំាខ្មែរ ២០២១

ខែមេសា ជាខែដែលប្រជាជនទូទំាងប្រទេសកម្ពុជាត្រៀមខ្លួនរៀបចំទទួលទេវតាឆ្នំាថ្មី។ ក្នុងឆ្នំា២០២១ នេះដែរ ពិធីបុណ្យចូលឆ្នំាប្រពៃណីខ្មែរប្រព្រឹត្តទៅចំនួន ៣ថ្ងៃគឺថ្ងៃទី  [...]