ខែមេសា ជាខែដែលប្រជាជនទូទំាងប្រទេសកម្ពុជាត្រៀមខ្លួនរៀបចំទទួលទេវតាឆ្នំាថ្មី។ ក្នុងឆ្នំា២០២១ នេះដែរ ពិធីបុណ្យចូលឆ្នំាប្រពៃណីខ្មែរប្រព្រឹត្តទៅចំនួន ៣ថ្ងៃគឺថ្ងៃទី  ១៤ ១៥ និង ១៦ខែមេសា
មហាសង្រ្កាន្ត ឆ្នំាឆ្លូវ ត្រីស័ក ពស ២៥៦៥ គស២០២១ សង្ក្រាន្តនឹងចូលវេលាម៉ោង៤ ទៀបភ្លឺ ថ្ងៃពុធ ៣កើត ខែពិសាទ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា ឆ្នំា ២០២១
ឆ្នំាឆ្លូវនេះ ព្រះនាងមណ្ឌាទេវី ជាបុត្រីទី ៤របស់កបិលមហាព្រហ្ម ដែលគ្រង អម្បរពណ៌អន (ពណ៌ខៀវខ្ចី ឬ ផ្ទៃមេឃ) ពាក់កែវពិទូរ្យ(ត្បូងភ្នែកឆ្មា) សៀតផ្កាចម្ប៉ា ព្រះហស្តស្តាំទ្រង់ម្ជុរ ចំនែកឆ្វេងទ្រង់ឈើច្រត់ មានយាន្តជំនិះជាសត្វគទ្រភៈ (សត្វលា) និង សោយសប្បិ (ទឹកដោះថ្លា) ជាអាហារ។ ដោយព្រះនាងចុះមកក្នុងពេល វេលាម៉ោង ៤ទៀបភ្លឺ នោះ ព្រះនាងសម្តែងករិយាទ្រង់ផ្ទំបិទព្រះនេត្រ។

នៅមុនចូលឆ្នំា គេនាំគ្នាប្រុងប្រៀបរកស្បៀងអាហារ សម្អាតផ្ទះសម្បែង កាត់សំលៀកបំពាក់ថ្មីជាដើម។ ថ្ងៃចូលឆ្នំាមកដល់ គេរៀបពលីការចាំទទួលទេវតាឆ្នំាថ្មី ដែលមាន មានដូចជា ទៀន៥ ធូប៥ ផ្កា៥ លាជ៥ បាយសី៥ថ្នាក់១គូ បាយសីបាក្ឆាម ១គូ ស្លាធម៌១គូ ស្លាបារី ១ពាន ផ្កា និង ផ្លែឈើ។លុះរណ្តាប់រៀបរួចស្រេចហើយ គេនាំកូនចៅអង្គុយជុំគ្នានៅ ជិតកន្លែងរៀបពលីការនោះ ហើយអុជទៀម ធូបបន់ស្រន់សុំសេចក្តីសុខចម្រើនគ្រប់ប្រការពីទេវតា រួចនាំគ្នាសូត្រនមស្ការថ្វាយបង្គំព្រះ ហើយក៏បែកគ្នាទៅ។
ឯពិធី៣ថ្ងៃនៃថ្ងៃចូលឆ្នំានោះគឺ :

ថ្ងៃទី១ : គេយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្ត។ ពេលល្ងាចគេនាំគ្នាជញ្ជូនខ្សាច់សាង វាលុកចេតិយ នៅជុំវិញព្រះវិហារ ឬជុំវិញដើមពោធិណាមួយក្នុងវត្តនោះ នៅពេលព្រលប់គេប្រគេនភេសជ្ជៈដល់ព្រះសង្ឃ និមន្តលោកចម្រើនព្រះបរិត្ត និង សម្តែងធម្មទេសនា។

ថ្ងៃទី២: កូន ឬ ចៅជូនសំលៀកបំពាក់ នំចំណី លុយកាក់ដល់អ្នកមានគុណ មានឪពុកម្តាយ ជីដូនជីតាជាដើម។ គេធ្វើទានដល់មនុស្សបម្រើ អ្នកក្រីក្រឯទៀត។ ពេលរសៀលគេនំាគ្នាទៅពូនភ្នំខ្សាច់ទៀត ហើយសូត្រធម៌អធិដ្ឋានភ្នំខ្សាច់ដែលគេសន្មតទុកដូចចូឡាមណីចេតិយហើយនិមន្តព្រះសង្ឃបង្សុកូលចេតិយបញ្ជុនមគ្គផលដល់វិញ្ញាណក្ខន្ធបងប្អូនដែលបានស្លាប់ទៅ។

ថ្ងៃទី៣ : ពេលព្រឹកនិមន្តព្រះសង្ឃឆ្លងភ្នំខ្សាច់។ ពេលល្ងាចនិមន្តព្រះសង្ឃស្រង់ទឹក (តាមការនិយមនៃស្រុកខ្លះ) និង ស្រះព្រះពុទ្ធរូប។
នៅក្នុងឪកាសចូលឆ្នំាថ្មីនេហ បណ្តាជននំាគ្នាលេងល្បែងប្រជាប្រិយកំសាន្តជាច្រើន ដូចជាលេងបោះឈូង បោះអង្គុញ ទាញព្រ័ត្រ មានរបាំត្រុដិ (ច្រើនមានបាត់ដំបង-សៀមរាប ជាដើម។

Leave your comment

Our recent post
  • Mug-Gift

អត្ថន័យនៃការជូនកាដូជាកែវទឹក

-ការជូនទៅកាន់មនុស្សដែលយើងស្រលាញ់ ៖ ជាកាដូមួយដែលប្លែកតែមានន័យសម្រាប់មនុស្សដែលយើងស្រលាញ់។ រាល់ព្រឹកមនុស្សគ្រប់គ្នាតែងតែចាប់ផ្ដើមថ្ងៃថ្មីជាមួយកាហ្វេឬតែ ដូច្នេះរាល់ពេលព្រឹក ពេលដែលគេផឹកឬប្រើកែវគេនឹងនឹកដល់អ្នកមុនគេ។ [...]

  • Khmer new year

ពិធីបុណ្យចូលឆ្នំាខ្មែរ ២០២១

ខែមេសា ជាខែដែលប្រជាជនទូទំាងប្រទេសកម្ពុជាត្រៀមខ្លួនរៀបចំទទួលទេវតាឆ្នំាថ្មី។ ក្នុងឆ្នំា២០២១ នេះដែរ ពិធីបុណ្យចូលឆ្នំាប្រពៃណីខ្មែរប្រព្រឹត្តទៅចំនួន ៣ថ្ងៃគឺថ្ងៃទី  [...]