មហាសង្រ្កាន្ដឆ្នាំនេះ ថ្ងៃចូលសង្រ្កាន្ដ ត្រូវនឹងថ្ងៃ ព្រហស្បតិ៍ ដែលត្រូវនឹង ទេវតាព្រះនាម ព្រះនាងកិរិណីទេវី ជាបុត្រទី៥ នៃកបិលមហាព្រហ្ម ទ្រង់អម្ពរពណ៌ បៃតង លម្អព្រះកាយណ៏ដោយសៀតផ្កា មន្ទារ អាភរណះទ្រង់ពាក់កែវ មរកត ភក្សាហារទ្រង់សោយ សណ្ដែក-ល្ង ព្រះហស្ដស្ដាំទ្រង់ កង្វេរ ព្រះហស្ដឆ្វេងទ្រង់ កាំភ្លើង ទ្រង់ឈរលើខ្នង គជសារ (ដំរី) ជាពាហនះ។
សង្រ្កាន្ដឆ្នាំនេះ ត្រូវជា ឆ្នាំខាល ដែលចូលនៅថ្ងៃ ព្រហស្បតិ៍ ១៣ កើត ខែ ចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែ មេសា ឆ្នាំ២០២២ នៅវេលាម៉ោង ១០:០០នាទី ព្រឹក ដែលត្រូវជាថ្ងៃទីមួយនៃ ពិធីបុណ្យចូលឆ្នាំប្រពៃណីទាំង៣ថ្ងៃ។ សម្រាប់នៅថ្ងៃសង្រ្កាន្ដ ប្រជាជនភាគច្រើន នាំគ្នា សំអាតរៀបចំផ្ទះសំបែង និងរៀបតុបតែងលម្អដោយចង្គៀងគោមដែលមានពណ៌ស្រស់ស្អាត ដើម្បីទទួលទេវតាឆ្នាំថ្មី នឹង រៀបចំគ្រឿងសក្ការបូជាសម្រាប់សង្រ្កាន្ដឆ្នាំថ្មី ដែលមានដូចជា ៖ បាយសី មួយគូរ ស្លាធម៌ មួយគូរ ធូក ៥ ទៀន ៥ ទឹកអប់ មួយដប ម្លូ មួយគូរ បារី ៥ដើម ទឹក មួយផ្តិល ភេសជ្ជះ នំនែក លាជ ផ្កា និងផ្លែឈើផ្សេងៗ។
ថ្ងៃទីពីរ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលត្រូវបានគេហៅថា ថ្ងៃវារះវ័នបត ត្រូវនឹងថ្ងៃ ១៤ កើត ខែ ចេត្រ ត្រូវជា ថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០២២ ដែលប្រជាជនតាមតំបន់មួយចំនួន និយមប្រារព្ធ ពិធីបុណ្យទាន តាមវត្តអារាម មានជាការពូនភ្នំខ្សាច់ ដើម្បីអធិដ្ឋានសូមដោះកម្មពៀទាំងឡាយ ដែលបានប្រព្រឹត្ត នៅឆ្នាំចាស់ និង និមន្ដព្រះសង្ឃបង្សុកូលចេតិយ បញ្ជូនមគ្គផលដល់វិញ្ញាណក្ខន្ធ ដល់អ្នកមានគុណដែលបានចែកឋានទៅហើយ និង មានការលេងល្ពែកប្រជាប្រិយផ្សេងៗទៀត។
សម្រាប់ថ្ងៃទីបី នៃបុណ្យចូលឆ្នាំខ្មែរ គឺត្រូវនឹងថ្ងៃ វារះឡើងស័ក្ក ជាថ្ងៃគម្រប់សម្រេចសង្រ្កាន្ដទាំង៣ថ្ងៃ គឺថ្ងៃ ១៥ កើត ខែ ចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែ មេសា ឆ្នាំ២០២២ នៅថ្ងៃចុងបញ្ចប់នៃ ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ មិនការខុសគ្នាច្រើនជាមួយ នឹងថ្ងៃទីមួយ និង ទីពីរ ទេគឺនៅតែបន្ដមានការ បង្សុកូល និងពិធីឆ្លងភ្នំខ្សាច់ និងមានបន្ថែមពិធី ស្រង់ព្រះ នៅក្នុងវត្តអារាម ឬក៏ប្រជាជនមួយចំនួន ពួកគេប្រារព្ធ ពិធីនេះនៅតាមផ្ទះ គឺកូនចៅ ត្រូវរៀបចំគ្រែចងជាបុស្បុកមានពាង៤តាមកែវគ្រែ ហើយកូនចៅត្រូវលុតជង្គង់ សុំខមាលទោស នូវកំហុសឆ្គងទាំងឡាយកន្លងមក និង សុំពរជ័យសិរីសួស្ដីឆ្នាំថ្មី ហើយអញ្ជើញគាត់ផ្ងូតទឹក ជម្រះកាយឪពុកម្ដាយ ជីដូនជីតា។


Leave your comment
Our recent post
អត្ថន័យនៃការជូនកាដូជាកែវទឹក
-ការជូនទៅកាន់មនុស្សដែលយើងស្រលាញ់ ៖ ជាកាដូមួយដែលប្លែកតែមានន័យសម្រាប់មនុស្សដែលយើងស្រលាញ់។ រាល់ព្រឹកមនុស្សគ្រប់គ្នាតែងតែចាប់ផ្ដើមថ្ងៃថ្មីជាមួយកាហ្វេឬតែ ដូច្នេះរាល់ពេលព្រឹក ពេលដែលគេផឹកឬប្រើកែវគេនឹងនឹកដល់អ្នកមុនគេ។ [...]
ដើមកំនើតពិធីបុណ្យចូលឆ្នំាខ្មែរ
ពិធីបុណ្យចូលឆ្នំាខ្មែរ តែងតែប្រារព្ធធ្វើឡើង ក្នុងខែ ចែត្រ ឬ ពិសាទ [...]
ពិធីបុណ្យចូលឆ្នំាខ្មែរ ២០២១
ខែមេសា ជាខែដែលប្រជាជនទូទំាងប្រទេសកម្ពុជាត្រៀមខ្លួនរៀបចំទទួលទេវតាឆ្នំាថ្មី។ ក្នុងឆ្នំា២០២១ នេះដែរ ពិធីបុណ្យចូលឆ្នំាប្រពៃណីខ្មែរប្រព្រឹត្តទៅចំនួន ៣ថ្ងៃគឺថ្ងៃទី [...]