ហនុមានជាតួអង្គសំខាន់មួយក្នុងរឿងរាមកេរ្តិ៍ ហើយប្រជាជនខ្មែរតំាងពីបុរាណរហូតដល់បច្ចុប្បន្ន បានគោរព ព្រមទំាងយកឈ្មោះនិងរូប ហនុមានប្រើប្រាស់ក្នុងក្បួនក្បាច់ខ្មែរ ជារូបចាក់ស័ក្ខបញ្ចុះ មន្តអាគម គូសនៅលើយន្តនៅលើអាវេតជះ ជាដើម។ល។

 

រូបឡូហ្គូ ហនុមាន របស់ក្រសួងការពារជាតិ

បើក្រឡែកទៅសម័យបុរាណកាលវិញ នាសម័យអង្គរមេទ័ពខ្មែរ ព្រះមហាក្សត្រខ្មែរ តែងតែរៀបចំអោយកងទ័ពដែលដើរពីមុខក្បួនទ័ពលើកទង់ជ័យដែលមានរូបហនុមាន ឬតែងដាក់រូបចំលាក់ហនុមានតូចៗដែលមានបញ្ចុះដោយសិល្ប៍វេទមន្តទៀតផង។

ចំនែកឯសម័យបច្ចុប្បន្ន រូបហនុមានក៏ត្រូវបានធ្វើជានិមិត្តសញ្ញាក្រសួងការពារជាតិ រូបសញ្ញាជាស្វាសដៃកាន់ព្រះខ័នក្នុងកាយវិការហោះចេញទៅប្រយុទ្ធ ដែលបានតំណាងអោយភាពអង់អាចក្លាហាន និងមានជ័យជម្នះអស់លើមាសត្រូវ។

យើងឃើញថាហនុមានត្រូវបានប្រជាជនខ្មែរគោរពនិងប្រើប្រាស់យ៉ាងច្រើន ចុះសួរថាតើហុនមានជានរណា ក្នុងរឿងរាមកេរ្តិ៍ ហើយមានកំនើតពីអ្វី? ថ្ងៃនេះមោរានិងធ្វើការបកស្រាយចំលើយទំាងអស់នេះនៅខាងក្រោម៖

ដើមកំនើតហនុមាន

hanuman in book

v

តាមឯកសាររបស់លោកសាស្រ្តាចារ្យ លាង ហាប់អាន ដែលដកស្រង់ចេញពី សៀវភៅ វប្បធម៌ទូទៅ ឡុង សារិន ខាងក្រោមជាតំណាលប្រវិត្តរបស់ហនុមាន ៖

គ្រាមួយ ព្រះឥសូរ បានក្រឡាខ្លួនជាក្របី រួចក៏បានរួមដំណេកជាមួយក្របីញ៉ីមួយក្បាល ហើយបានបញ្ជេញនូវទឹក អសុចិ(ទឹកកាម) ។
បន្ទាប់មក ព្រះវិស្នុ ក៏បានយកទឺកអសុចិនោះ ផ្ញើរតាមព្រះពាយហើយព្រះពាយក៏យកទឹកអសុចិនោះទៅដាក់ក្នុងគូទ ពានរ(ស្វាញី) មួយឈ្មោះ ស្វាហាយ ដែលបានជាប់គូទនិងអង្គត់ឈើដោយសារត្រូវបណ្តាសារគេ។ក្រោយមកនាងស្វាហាយបានរបូតចេញ ពីអង្គត់ឈើ ហើយមានគត៌ រួចក៏សំរាលបានស្វាសមួយ។

hanuman with ream

នាង ស្វាហាយតំណាលប្រាប់ស្វាស ថា ព្រះអាទិត្យជានំ ដោយក្តីងឿងឆ្ងល់ ពេលកើតបាន៧ថ្ងៃ កូនស្វាសនោះបាន ហោះ បំរុងទៅ ស៊ីព្រះអាទិត្យ ហើយក៏រលាយខ្លួន ឆេះស្លាប់ទៅ ។
ដោយសេក្តីអាណិត ព្រះអាទិត្យ បានប្រោះឲរស់ឡើងវិញហើយបាន ស្តោះទឹកមាត់អោយផឹកចំនួន ១២ ប៉ាច់ ទើបធ្វើឲក្នុងមាត់ស្វាសនោះមាន ព្រះអាទិត្យ១២ដួង ក្នុងមាត់។
តរៀងមកស្វាសនោះបានឡើងទៅលេងនៅឋានសួគិ៍ ក៏ប្រទះឃើញ ព្រះឥន្ទ្រ កំពុងតែគង្សលើខ្នង ដំរីភ្លុកខៀវទេវលោក ស្វាស ក៏លោតទៅជិះលើក្បាលដំរី ធ្វើឲព្រះឥន្ទ្រខឹងក្រៀវក្រោធ ក៏ដាក់មួយដំបងធ្វើឲបាក់ចង្ការធ្លាក់មកដីវិញ។


ហេតុដូចនេះហើយទើបស្វាសនេះមានឈ្មោះថា ហនុមានហនុមាត ដែលមានន័យថា ចង្ការបាក់

Leave your comment

Our recent post
  • Mug-Gift

អត្ថន័យនៃការជូនកាដូជាកែវទឹក

-ការជូនទៅកាន់មនុស្សដែលយើងស្រលាញ់ ៖ ជាកាដូមួយដែលប្លែកតែមានន័យសម្រាប់មនុស្សដែលយើងស្រលាញ់។ រាល់ព្រឹកមនុស្សគ្រប់គ្នាតែងតែចាប់ផ្ដើមថ្ងៃថ្មីជាមួយកាហ្វេឬតែ ដូច្នេះរាល់ពេលព្រឹក ពេលដែលគេផឹកឬប្រើកែវគេនឹងនឹកដល់អ្នកមុនគេ។ [...]