មច្ឆានព ជាបុត្ររបស់ ហនុមាន និង សុវណ្ណមច្ឆា មានរូបរាងមួយកំណាត់លើជាស្វានិងកំណាត់ក្រោមជាមច្ឆា។
ពេលដែលដឹងក្តីមច្ឆានពបានសុំមាតាខ្លួនដើម្បីទៅស្វែងរកបិតារបស់ខ្លួន ដោយពាក្យបណ្តាំរបស់នាងសុវណ្ណមច្ឆាផ្តាំថាក្នុងមាត់របស់ហនុមានមានពាំព្រះអាទិត្យដ៏មានរស្មី
តែមិនទាន់បានទៅស្វែងរកផងហនុមានក៏បានមកឋានដែលខ្លួននៅដើម្បីមកច្បាំងជាមួយក្រុងរាពណ៌។
ដោយមិនដឹងថាឪពុកកូននឹងគ្នា អ្នកទាំងពីរក៏បានច្បាំងជាមួយគ្នា។ ច្បាំងយូរទៅដោយមិនដឹងចាញ់ឈ្នះ និងហនុមានចាប់មច្ឆានពមិនដែលជាប់ចេះតែរបូត ក៏មានចិត្តងឿងឆ្ងល់ក្នុងព្រះហឬទ័យក្រៃប្រមាណ។ ហនុមានមិនអស់ចិត្តក៏បានសាកសួរពីដំណើររឿងចុងក្រោយក៏បានដឹងថាជាបុត្ររបស់ខ្លួនក៏បានខ្ជាក់ព្រះអាទិត្យពីមាត់របស់ខ្លួនដើម្បីឲ្យមច្ឆានពដឹងថាខ្លួនជាបិតា។ ក្រោយមច្ឆានពដឹងហនុមានជាបិតារបស់ខ្លួនក៏កើតក្តីវិយោគព្រោះថាហនុមានជាបិតា ហើយក៏ជាសត្រូវនឹងក្រុងរាពណ៌ជាបិតាចិញ្ចឹម។

Leave your comment

Our recent post
  • Sovan-macha-mug and Hanuman Mug

កែវទឹកគូស្នេហ៌ (ឈុត Couple Mug)

កែវទឹកជាកាដូស័ក្តសមសម្រាប់ជាកាដូជូនទៅមនុស្សជាទីស្រលាញ់របស់អ្នក។ ក្នុងនោះកែវទឹកពេលជូនទៅមនុស្សជាទីស្រលាញ់ មានអត្ថន័យថា រាល់ព្រឹកមនុស្សតែងចាប់ផ្តើមថ្ងៃថ្មីជាមួយកាហ្វេ​ តែ ឬ [...]