សួស្តីអ្នកទំាងអស់គ្នា!
តើធ្លាប់ឃើញតួអង្គនារីបាខែម ក្នុងកម្មវិធី បាខែមឆ្នំា 2019 ដែរឬទេ?

Barcamp Event
Barcamp ASEAN 2019
កម្មវិធីបាខែម ជាកម្មវិធីថ្នាក់ជាតិមួយដែលបានរៀបរៀង អោយមានជំនួប វាគ្មិន អ្នកបច្ចេកវិទ្យា ម្ចាស់អាជីវកម្ម អ្នកជំនួញ សិស្ស និង និស្សិត ដើម្បីពីភាក្សា ចែករំលែកចំនេះដឹង អំពីបច្ចេកវិទ្យា នវានុវត្តន៍ សហគ្រិនភាព និង បទពិសោធន៍ ក្នុងការសិក្សា ការធ្វើការ ការបើកជំនួញ ការបើកអាជីវកម្ម ជាដើម។ កម្មវិធីមានរយៈពេលពីរថ្ងៃ ដែលតែងធ្វើឡើងនៅវិទ្យាស្ថានតិកណូផងដែរ។
សំរាប់អ្នកដែលមិនទាន់បានស្គាល់ នឹងចង់ស្គាល់ច្បាស់ពី កម្មវិធីបាខែមទេ អាចសិក្សាបន្ថែមលើ វេបសាយ របស់បាខែមបាន ។
Barcamp 2019 ជាឆ្នំាដំបូងដែលជ្រើសរើសអោយមានការរចនាតួអង្គនារីបាខែម ឡើងដើម្បីតំណាងអោយកម្មវិធី ហើយវាជាកិត្តយសដែលពួកយើងអាចចូលរួមជាចំនែកមួយក្នុងការ រចនាតួអង្គឡើង។

Barcamp girl sketching process.
នារីបាខែម ជាតួអង្គមួយដែលវិចិត្រករ Rothana Art បានរចនាឡើងសម្រាប់កម្មវិធីបាខែម ។
តួអង្គនារីបាខែម ជាតួអង្គនារី មានអាយុ 16ឆ្នំា សំលៀកបំពាក់ អាវយឺតពណ៌លឿង និងស្លៀកសំពត់ ពណ៌ទឹកប៊ិចចាស់ជាមួយនឹងភ្នែកធំៗ មើលទៅបែប Cute ។ នាងជាសិស្សដែលចូលចិត្តរៀន និងតែងប្រើប្រាស់ពីបច្ចេកវិទ្យាថ្មីៗ និង ប្រើ អ៊ីនធើណេតដើម្បីសិក្សា និង ទំនាក់ទំនងទៅកាន់មិត្តភក្តិ ផងដែរ។
នាងចូលចិត្តមីហិរ និង តែងតែឆ្ងល់ពីអ្វីដែលនៅជុំវិញខ្លួនជានិច្ច។

barcamp girl referecnce
ខាងក្រោម ជាមូលហេតុដែល វិចិត្រករប្រើប្រាស់ពណ៌ដូចនៅក្នុងរូបខាងលើ:
-សំលៀកបំពាក់នារីបាខែម គឺ យកតាមពណ៌ដែលបានប្រើសម្រាប់កម្មវិធីក្នុងឆ្នំា 2019 ដែលពណ៌គោលគឺពណ៌ លឿងនិងខៀវចាស់។
– ហើយដោយឡែក ដោយសារតែអាវរបស់កម្មវិធីក៏ពណ៌លឿងដែរ ទើប វិចិត្រកររបស់យើងសំរេច ប្រើពណ៌លឿងសម្រាប់ជាពណ៌អាវ និង ពណ៌ខៀវចាស់ ជាពណ៌សំពត់ ។
– ក្នុងនោះយើងក៏បន្ថែម នាឡិកា Smartwatch ដែលបង្ហាញពីការប្រើប្រាស់ បច្ចេកវិទ្យានាសម័យបច្ចុប្បន្ន ។
-ក្នុងនោះវិចិត្រករ ក៏បានបន្ថែមនូវ វេទមន្តពីដៃនារីបាខែម ដែលចេញជាភ្លើងតំណាងអោយឡូហ្គូរបស់បាខែមផងដែរ។
ក្នុងនោះដែរ វិចិត្រករ Rothana ក៏បានរចនាស្ទីកកឺ របស់នារីបាខែម ទំាង10 បន្ថែមទៀត ។
អាចមើលវីដេអូ ដំនើរការនៃការគូររូបស្ទីកកឺទំាងអស់ខាងក្រោមនេះបាន។
Leave your comment
Our recent post
កែវទឹកគូស្នេហ៌ (ឈុត Couple Mug)
កែវទឹកជាកាដូស័ក្តសមសម្រាប់ជាកាដូជូនទៅមនុស្សជាទីស្រលាញ់របស់អ្នក។ ក្នុងនោះកែវទឹកពេលជូនទៅមនុស្សជាទីស្រលាញ់ មានអត្ថន័យថា រាល់ព្រឹកមនុស្សតែងចាប់ផ្តើមថ្ងៃថ្មីជាមួយកាហ្វេ តែ ឬ [...]
Mid Year Sale កន្លាស់ ១ថែម១
សួស្តី Fan មោរាទាំងអស់ វិលត្រលប់មកវិញនឹងប្រ៉ូម៉ូសិន កន្លាស់ ១ថែម១ [...]
មហាសង្រ្កានឆ្នាំថ្នី ២០២២
មហាសង្រ្កាន្ដឆ្នាំនេះ ថ្ងៃចូលសង្រ្កាន្ដ ត្រូវនឹងថ្ងៃ ព្រហស្បតិ៍ ដែលត្រូវនឹង [...]