សីតាជាតួអង្គមួយក្នុងរឿងរាមកេរ្តិ៍ខ្មែរ។ រឿងរាមកេរ្តិ៍ខ្មែរ ជារឿងដែលមានប្រភពមកពី រឿងរាមាយណៈ ឥណ្ឌា។ រាមកេរ្តិ៍ ជានិម្មិតកម្មអក្សរសិល្ប៍ខ្មែរដ៏ល្បីឆើតដែលត្រូវបានដាក់ក្នុងកម្មវិធីសិក្សាអក្សរសាស្រ្ត នៅមធ្យមសិក្សានិងនៅឧត្តមសិក្សា នាឆ្នំា 1958-1975។

ក្នុងនោះដែរ តួអង្គឯកស្រី នាងសីតា ជាតួអង្គដែលគួរអោយចាប់អារម្មណ៍មួយផងដែរ។
តើ សីតាជានរណាក្នុងរឿងនេះ?
ផ្អែកតាមសៀវភៅ សាកល្បងសិក្សា រឿងរាមកេរ្តិ៍ ដោយបណ្ឌិតសាស្រ្តចារ្យ អ៊ីវ ថុង បានបង្ហាញថា

  • នាងសីតាត្រូវបានព្រះបាទជនក នៃនគរមិថិលា ប្រទះឃើញពោងពាយមាស នៅឆ្នេរស្ទឹងយមុនា រួចទ្រង់ក៏រើសយកមកចិញ្ចឹម ដ៏ចំរើនវ័យ។
  • នាងសីតាជា កំពូលស្រ្តីខាងរូបសម្បត្តិ ដែលគេចាត់ទុកល្អលើសត្រៃភព ពីព្រោះមានតួអង្គយ៉ាងច្រើននៅត្រៃភព ព្យាយាមមកប្រណំាងប្រជែងគ្នាលើកធ្នូសរ។
  • នាងសីតា បានក្លាយជាមហេសីព្រះរាម នៅពេលដែលព្រះរាមបានទទួលជោគជ័យ ក្នុងការលើកធ្នូស។
  • នាងសីតា ជាមនុស្សមានភក្តីភាព និងគោរពតាមការសម្រេចិត្តតាមស្វាមី សុខចិត្តទៅរស់នៅជាមួយព្រះរាមក្នុងព្រៃ។
សៀវភៅល្បងសិក្សា រឿងរាមកេរ្តិ៍ ដោយបណ្ឌិតសាស្រ្តចារ្យ អ៊ីវ ថុង
 
  • នាងសីតាជាមនុស្សមានភក្តីភាពចំពោះស្វាមី ដោយបារម្ភពីស្វាមីមានគ្រោះថ្នាក់ សុខចិត្ត បង្ខំអោយព្រះលក្ម្សណ៍ អោយទៅជួយព្រះរាម។ តែព្រោះតែរឿងនេះបានក្លាយជាចំណង ដែលធ្វើអោយព្រះរាមលែងជឿជាក់នាង តំាងពីពេលនោះទៅវិញ។
  • ក្រោយពេលនាងសីតាត្រូវ ក្រុងរាពណ៍ចាប់ខ្លួន នាងនៅតែបង្ហាញភក្តីភាពដោយ :
    – ពុំអើពើនឹងពាក្យសម្តីបញ្ចើចបញ្ចើរបស់ក្រុងរាពណ៍
    – អួតតែអំពីឬទ្ធានុភាពរបស់ព្រះរាម
    – សច្ចាថាសុខចិត្តស្លាប់មិនអោយមានការបាត់បង់ភក្តីភាព
    – ផ្តាំផ្ញើតាមសត្វ អោយយកទៅដំណឹងទៅប្រាប់ព្រះរាម
    – ទោះត្រូវក្រុងរាពណ៍ឆក់ទៅ ១០ឆ្នំា ក៏នាងសីតានៅតែរក្សាភក្តីភាពជូនព្រះរាមដដែរ។
  • ក្រោយមកពីក្រុងលង្កាវិញ នាងសីតា សុខចិត្តដើរចូលភ្លើងដើម្បីបញ្ជាក់ពីភក្តីភាព។
  • នាងសីតាជាម្តាយរបស់រាមលក្ម្សណ៍ និង ជបលក្ម្សណ៍ ។ក្រោយពីព្រះរាមបានបញ្ជាអោយព្រះល័ក្ស្មណ័ យកនាងទៅសម្លាប់ចោលទំាងយប់ក្នុងព្រៃស្ងាត់ ទំាងកំពុងពពោះ តែមិនបានសម្រេច ដោយសារព្រះខ័នរបស់ព្រះល័ក្ស្មណ៍ បែរក្លាយជាកម្រងផ្កាទៅវិញ។ បន្ទាប់មកនាងក៏ទៅរស់នៅជាមួយតាឥសីវិជ្ជប្រិត (វាល្មិកិ) សម្រាលបុត្របាន រាមលក្ស្មណ៍ ។ ហើយក្រោយមកទៀត តាឥសីក៏បាន ជប់កុមារម្នាក់ ឈ្មោះជបលក្ម្សណ៍ ដើម្បីធ្វើជាប្អូនរបស់រាមលក្ម្សណ៍។
  • នាងសីតាជាមនុស្សគោរពពាក្យសច្ចៈ ដោយមិនព្រមវិលចូលនគរ វិញលុះត្រាព្រះរាមសោយទិវង្គត។ តែក្រោយពីព្រះរាមធ្វើល្បិចចូលកោន បញ្ឈោតនាងសីតា ក៏នាងនៅតែមិនព្រមជានា នឹងព្រះរាមដដែរ។

Metal_Kaychain_Seta

ខាងលើនេះជាអ្វីដែលពួកយើង អាចរកឃើញតាមរយៈសៀវភៅ សាកល្បងសិក្សា រឿងរាមកេរ្តិ៍ ដោយបណ្ឌិតសាស្រ្តចារ្យ អ៊ីវ ថុង។
បើមានចំនុចខ្វះខាតសូមជួយបន្ថែមតាមរយៈ Comment ខាងក្រោម ។
អរគុណអ្នកទំាងអស់គ្នាដែលបានអានអត្ថបទនេះ។

ខាងក្រោយជា រូបដែលគូរដោយ វិចិត្រករបស់យើង Rothana Art

Leave your comment

Our recent post
  • Mug-Gift

អត្ថន័យនៃការជូនកាដូជាកែវទឹក

-ការជូនទៅកាន់មនុស្សដែលយើងស្រលាញ់ ៖ ជាកាដូមួយដែលប្លែកតែមានន័យសម្រាប់មនុស្សដែលយើងស្រលាញ់។ រាល់ព្រឹកមនុស្សគ្រប់គ្នាតែងតែចាប់ផ្ដើមថ្ងៃថ្មីជាមួយកាហ្វេឬតែ ដូច្នេះរាល់ពេលព្រឹក ពេលដែលគេផឹកឬប្រើកែវគេនឹងនឹកដល់អ្នកមុនគេ។ [...]