មច្ឆានព ជាបុត្ររបស់ ហនុមាន និង សុវណ្ណមច្ឆា មានរូបរាងមួយកំណាត់លើជាស្វានិងកំណាត់ក្រោមជាមច្ឆា។
ពេលដែលដឹងក្តីមច្ឆានពបានសុំមាតាខ្លួនដើម្បីទៅស្វែងរកបិតារបស់ខ្លួន ដោយពាក្យបណ្តាំរបស់នាងសុវណ្ណមច្ឆាផ្តាំថាក្នុងមាត់របស់ហនុមានមានពាំព្រះអាទិត្យដ៏មានរស្មី
តែមិនទាន់បានទៅស្វែងរកផងហនុមានក៏បានមកឋានដែលខ្លួននៅដើម្បីមកច្បាំងជាមួយក្រុងរាពណ៌។
ដោយមិនដឹងថាឪពុកកូននឹងគ្នា អ្នកទាំងពីរក៏បានច្បាំងជាមួយគ្នា។ ច្បាំងយូរទៅដោយមិនដឹងចាញ់ឈ្នះ និងហនុមានចាប់មច្ឆានពមិនដែលជាប់ចេះតែរបូត ក៏មានចិត្តងឿងឆ្ងល់ក្នុងព្រះហឬទ័យក្រៃប្រមាណ។ ហនុមានមិនអស់ចិត្តក៏បានសាកសួរពីដំណើររឿងចុងក្រោយក៏បានដឹងថាជាបុត្ររបស់ខ្លួនក៏បានខ្ជាក់ព្រះអាទិត្យពីមាត់របស់ខ្លួនដើម្បីឲ្យមច្ឆានពដឹងថាខ្លួនជាបិតា។ ក្រោយមច្ឆានពដឹងហនុមានជាបិតារបស់ខ្លួនក៏កើតក្តីវិយោគព្រោះថាហនុមានជាបិតា ហើយក៏ជាសត្រូវនឹងក្រុងរាពណ៌ជាបិតាចិញ្ចឹម។

Leave your comment

Our recent post

Lucky Draw ពី​​ មោរា និង​សណ្ឋាគារ The Sanctuary Residence ខេត្តសៀមរាប ក្នុងឳកាសពិធីបុណ្យអុំទូក

សួស្ដី! ថ្ងៃនេះពួកយើងមានដំណឹងល្អ សម្រាប់អ្នកដែលមានគម្រោងចង់ទៅលេងខេត្តសៀមរាបក្នុងកំឡុងពេលឈប់សម្រាកខាងមុខនេះ។ ក្នុងឳកាសនេះ The Morea [...]

  • 12 khmer zodiac years

ឆ្នំាខ្មែរទំាង ១២

ប្រជាជនកម្ពុជា ប្រើប្រាស់ឆ្នំាខ្មែរដើម្បីរាប់មើលអាយុ និងទស់ទាយនូវជោគជតារាសី របស់ខ្លួន។ ឆ្នំាខ្មែរ ជាឆ្នាំដែលបានបែងចែកតាមរយៈច័ន្ទគតិ [...]