មច្ឆានព ជាបុត្ររបស់ ហនុមាន និង សុវណ្ណមច្ឆា មានរូបរាងមួយកំណាត់លើជាស្វានិងកំណាត់ក្រោមជាមច្ឆា។
ពេលដែលដឹងក្តីមច្ឆានពបានសុំមាតាខ្លួនដើម្បីទៅស្វែងរកបិតារបស់ខ្លួន ដោយពាក្យបណ្តាំរបស់នាងសុវណ្ណមច្ឆាផ្តាំថាក្នុងមាត់របស់ហនុមានមានពាំព្រះអាទិត្យដ៏មានរស្មី
តែមិនទាន់បានទៅស្វែងរកផងហនុមានក៏បានមកឋានដែលខ្លួននៅដើម្បីមកច្បាំងជាមួយក្រុងរាពណ៌។
ដោយមិនដឹងថាឪពុកកូននឹងគ្នា អ្នកទាំងពីរក៏បានច្បាំងជាមួយគ្នា។ ច្បាំងយូរទៅដោយមិនដឹងចាញ់ឈ្នះ និងហនុមានចាប់មច្ឆានពមិនដែលជាប់ចេះតែរបូត ក៏មានចិត្តងឿងឆ្ងល់ក្នុងព្រះហឬទ័យក្រៃប្រមាណ។ ហនុមានមិនអស់ចិត្តក៏បានសាកសួរពីដំណើររឿងចុងក្រោយក៏បានដឹងថាជាបុត្ររបស់ខ្លួនក៏បានខ្ជាក់ព្រះអាទិត្យពីមាត់របស់ខ្លួនដើម្បីឲ្យមច្ឆានពដឹងថាខ្លួនជាបិតា។ ក្រោយមច្ឆានពដឹងហនុមានជាបិតារបស់ខ្លួនក៏កើតក្តីវិយោគព្រោះថាហនុមានជាបិតា ហើយក៏ជាសត្រូវនឹងក្រុងរាពណ៌ជាបិតាចិញ្ចឹម។

Leave your comment

Our recent post
  • who is hanuman

តើហនុមានជានរណា?

ហនុមានជាតួអង្គសំខាន់មួយក្នុងរឿងរាមកេរ្តិ៍ ហើយប្រជាជនខ្មែរតំាងពីបុរាណរហូតដល់បច្ចុប្បន្ន បានគោរព ព្រមទំាងយកឈ្មោះនិងរូប ហនុមានប្រើប្រាស់ក្នុងក្បួនក្បាច់ខ្មែរ ជារូបចាក់ស័ក្ខបញ្ចុះ [...]

អំពីចាបុីដងវែងរបស់ខ្មែរ

ពាក្យសំស្ក្រឹតថា ចក្ឆប៉ី ចុះពាក្យខ្មែរយើងហៅថាអ្វីដែរ? ឧបករណ៍ភ្លេង ចាបុីដងវែងនេះ បានជាប់បញ្ជីមរតកវប្បធម៌អរូបីដែលត្រូវការការការពារជាបន្ទាន់ [...]