ក្នុងរឿងរាមកេរ្តិ៍តួអង្គហនុមាននិងសុវណ្ណមច្ឆាគឺជាគូស្នេហ៍រនឹងគ្នាដែល ហនុមាន គឺជាស្វាសដែលមានយុទ្ធសិល្ប៍ខ្លាំងពូកែ
ទើបបានក្លាយជាមេទ័ពរបស់ព្រះរាម ចំំណែកឯសុវណ្ណមច្ឆាគឺជាស្តេចត្រីមានខ្លួនជាមនុស្សកន្ទុយជាសត្វត្រី ដែលមានអំណាច ក្នុងសមុទ្រអាចបញ្ជាត្រីនៅក្នុងសមុទ្របានទាំងអស់។

ដោយសារក្រុងរាពណ៌បានចាប់នាងសីតាដែលជាប្រពន្ធរបស់ព្រះរាមមកក្រុងលង្ការដើម្បីធ្វើជាភរិយារបស់ខ្លួន
ទើបធ្វើឲ្យព្រះរាមខឹងយ៉ាងខ្លាំងក៏បានបញ្ជាឲ្យហនុមាននាំទ័ពទៅក្រុងលង្កាដើម្បីធ្វើសង្រ្គាមនាំនាងសីតាមកវិញ
តែតាមផ្លូវទៅត្រូវឆ្លងកាត់សមុទ្រមួយដោយហេតុឆ្លងមិនបានហនុមានបានកែនរេហ៍ពលស្វា ឲ្យជញ្ជូនយកដុំថ្មពីភ្នំមកបោះទម្លាក់ធ្វើជាស្ពាន
ដើម្បីឆ្លងទៅកាន់ក្រុងលង្ការ តែពេលដែលដាក់ថ្មទៅដល់សមុទ្រចេះតែបាត់ ហនុមានមានចិត្តឆ្ងល់យ៉ាងខ្លាំងមិនអស់ចិត្តក៏បានមុជចុះទៅក្នុងសមុទ្
រហើយឃើញសុវណ្ណមច្ឆាកំពុងបញ្ជាបង្គាប់ពួកត្រីធំៗក្នុងសមុទ្រឲ្យពាំជញ្ជូនដុំថ្មចេញ។
ដោយសុវណ្ណមច្ឆា មានរូបសម្រស់ស្រស់ស្អាតទើបធ្វើឲ្យហនុមានហាមចិត្តមិនបាន ក៏បានតាមស្រលាញ់សុវណ្ណមច្ឆា
តែដោយសារតែត្រូវបំពេញតួនាទីទើបធ្វើឲ្យហនុមានបានបង្ខំចិត្តចាកចេញពីសុវណ្ណមច្ឆាដោយមិនដឹងថាសុវណ្ណមច្ឆាកំពុងមានបុត្រដែលជារបស់ខ្លួនទេ។

Leave your comment

Our recent post

ប្រវត្តិស្នេហា របស់ហនុមាន និង សុវណ្ណមច្ឆា ក្នុងរឿងរាមកេរ្តិ៍

ក្នុងរឿងរាមកេរ្តិ៍តួអង្គហនុមាននិងសុវណ្ណមច្ឆាគឺជាគូស្នេហ៍រនឹងគ្នាដែល ហនុមាន គឺជាស្វាសដែលមានយុទ្ធសិល្ប៍ខ្លាំងពូកែ ទើបបានក្លាយជាមេទ័ពរបស់ព្រះរាម ចំំណែកឯសុវណ្ណមច្ឆាគឺជាស្តេចត្រីមានខ្លួនជាមនុស្សកន្ទុយជាសត្វត្រី ដែលមានអំណាច [...]

តើមច្ឆានពជានរណា?

មច្ឆានព ជាបុត្ររបស់ ហនុមាន និង សុវណ្ណមច្ឆា មានរូបរាងមួយកំណាត់លើជាស្វានិងកំណាត់ក្រោមជាមច្ឆា។ [...]