ហនុមានជាតួអង្គសំខាន់មួយក្នុងរឿងរាមកេរ្តិ៍ ហើយប្រជាជនខ្មែរតំាងពីបុរាណរហូតដល់បច្ចុប្បន្ន បានគោរព ព្រមទំាងយកឈ្មោះនិងរូប ហនុមានប្រើប្រាស់ក្នុងក្បួនក្បាច់ខ្មែរ ជារូបចាក់ស័ក្ខបញ្ចុះ មន្តអាគម គូសនៅលើយន្តនៅលើអាវេតជះ ជាដើម។ល។

 

រូបឡូហ្គូ ហនុមាន របស់ក្រសួងការពារជាតិ

បើក្រឡែកទៅសម័យបុរាណកាលវិញ នាសម័យអង្គរមេទ័ពខ្មែរ ព្រះមហាក្សត្រខ្មែរ តែងតែរៀបចំអោយកងទ័ពដែលដើរពីមុខក្បួនទ័ពលើកទង់ជ័យដែលមានរូបហនុមាន ឬតែងដាក់រូបចំលាក់ហនុមានតូចៗដែលមានបញ្ចុះដោយសិល្ប៍វេទមន្តទៀតផង។

ចំនែកឯសម័យបច្ចុប្បន្ន រូបហនុមានក៏ត្រូវបានធ្វើជានិមិត្តសញ្ញាក្រសួងការពារជាតិ រូបសញ្ញាជាស្វាសដៃកាន់ព្រះខ័នក្នុងកាយវិការហោះចេញទៅប្រយុទ្ធ ដែលបានតំណាងអោយភាពអង់អាចក្លាហាន និងមានជ័យជម្នះអស់លើមាសត្រូវ។

យើងឃើញថាហនុមានត្រូវបានប្រជាជនខ្មែរគោរពនិងប្រើប្រាស់យ៉ាងច្រើន ចុះសួរថាតើហុនមានជានរណា ក្នុងរឿងរាមកេរ្តិ៍ ហើយមានកំនើតពីអ្វី? ថ្ងៃនេះមោរានិងធ្វើការបកស្រាយចំលើយទំាងអស់នេះនៅខាងក្រោម៖

ដើមកំនើតហនុមាន

hanuman in book

v

តាមឯកសាររបស់លោកសាស្រ្តាចារ្យ លាង ហាប់អាន ដែលដកស្រង់ចេញពី សៀវភៅ វប្បធម៌ទូទៅ ឡុង សារិន ខាងក្រោមជាតំណាលប្រវិត្តរបស់ហនុមាន ៖

គ្រាមួយ ព្រះឥសូរ បានក្រឡាខ្លួនជាក្របី រួចក៏បានរួមដំណេកជាមួយក្របីញ៉ីមួយក្បាល ហើយបានបញ្ជេញនូវទឹក អសុចិ(ទឹកកាម) ។
បន្ទាប់មក ព្រះវិស្នុ ក៏បានយកទឺកអសុចិនោះ ផ្ញើរតាមព្រះពាយហើយព្រះពាយក៏យកទឹកអសុចិនោះទៅដាក់ក្នុងគូទ ពានរ(ស្វាញី) មួយឈ្មោះ ស្វាហាយ ដែលបានជាប់គូទនិងអង្គត់ឈើដោយសារត្រូវបណ្តាសារគេ។ក្រោយមកនាងស្វាហាយបានរបូតចេញ ពីអង្គត់ឈើ ហើយមានគត៌ រួចក៏សំរាលបានស្វាសមួយ។

hanuman with ream

នាង ស្វាហាយតំណាលប្រាប់ស្វាស ថា ព្រះអាទិត្យជានំ ដោយក្តីងឿងឆ្ងល់ ពេលកើតបាន៧ថ្ងៃ កូនស្វាសនោះបាន ហោះ បំរុងទៅ ស៊ីព្រះអាទិត្យ ហើយក៏រលាយខ្លួន ឆេះស្លាប់ទៅ ។
ដោយសេក្តីអាណិត ព្រះអាទិត្យ បានប្រោះឲរស់ឡើងវិញហើយបាន ស្តោះទឹកមាត់អោយផឹកចំនួន ១២ ប៉ាច់ ទើបធ្វើឲក្នុងមាត់ស្វាសនោះមាន ព្រះអាទិត្យ១២ដួង ក្នុងមាត់។
តរៀងមកស្វាសនោះបានឡើងទៅលេងនៅឋានសួគិ៍ ក៏ប្រទះឃើញ ព្រះឥន្ទ្រ កំពុងតែគង្សលើខ្នង ដំរីភ្លុកខៀវទេវលោក ស្វាស ក៏លោតទៅជិះលើក្បាលដំរី ធ្វើឲព្រះឥន្ទ្រខឹងក្រៀវក្រោធ ក៏ដាក់មួយដំបងធ្វើឲបាក់ចង្ការធ្លាក់មកដីវិញ។


ហេតុដូចនេះហើយទើបស្វាសនេះមានឈ្មោះថា ហនុមានហនុមាត ដែលមានន័យថា ចង្ការបាក់

Leave your comment

Our recent post

ប្រវត្តិស្នេហា របស់ហនុមាន និង សុវណ្ណមច្ឆា ក្នុងរឿងរាមកេរ្តិ៍

ក្នុងរឿងរាមកេរ្តិ៍តួអង្គហនុមាននិងសុវណ្ណមច្ឆាគឺជាគូស្នេហ៍រនឹងគ្នាដែល ហនុមាន គឺជាស្វាសដែលមានយុទ្ធសិល្ប៍ខ្លាំងពូកែ ទើបបានក្លាយជាមេទ័ពរបស់ព្រះរាម ចំំណែកឯសុវណ្ណមច្ឆាគឺជាស្តេចត្រីមានខ្លួនជាមនុស្សកន្ទុយជាសត្វត្រី ដែលមានអំណាច [...]

តើមច្ឆានពជានរណា?

មច្ឆានព ជាបុត្ររបស់ ហនុមាន និង សុវណ្ណមច្ឆា មានរូបរាងមួយកំណាត់លើជាស្វានិងកំណាត់ក្រោមជាមច្ឆា។ [...]