តើអ្នកធ្លាប់មើលរបំាឆៃយ៉ុំាដែរឬទេ? ហើយធ្លាប់ទស្សនាក្នុងកម្មវិធីអ្វីដែរ?

របាំឆៃយ៉ុំា ជារបាំមួយដែលអ្នកសំដែង មានគូសមុខកំប្លុកកំប្លែង និងចលនាកន្រ្តាក់ញាក់បែប​លោត​ហក់​កញ្ឆក់​កញ្ឆោង​ខ្លួនប្រាណ បូករួមជាមួយនិង ចង្វាក់ភ្លេង អមជាមួយចំរៀង ដែលតែងតែធ្វើអោយអ្នកស្តាប់មានចិត្តរំភើបសប្បាយរីករាយ ហើយរស់រវើកប្លែកពីភ្លេងឯទៀត។

Khmer Chhai yum dance in KhmereCard App

Khmer Chhai yum dance in KhmereCard App

ឆៃយាំជាឈ្មោះនៃរបាំមួយដែលគេនិយមយកទៅលេងក្នុងពិធីសម្ភោធសមិទ្ធផល​ ផ្សេងៗនិងពីធីបុណ្យនៃព្រះពុទ្ធសាសនា​ ដូចជា បុណ្យកឋិន បុណ្យផ្កា ពីធីបំបួសនាគជាដើម ដើម្បីធ្វើឲកម្មវិធីមានភាពសប្បារីករាយ តាមរយៈការលេងទឹកមុខកំប្លុកកំប្លែង និងចលនាកន្រ្តាក់ញាក់ ក្រមិចក្រមើម របស់អ្នកសំដែង។

Chhaiyum Sticker

ការស្រាវជ្រាវពីប្រវត្តិនៃររបាំនេះពុំទាន់មានមានលទ្ធផលច្បាស់លាស់នៅឡើយទេ ប៉ុន្តែគេសន្និដ្ឋានថា​ របាំឆៃយ៉ុំា ប្រាកដជាមានសំណល់ពីអរីយៈធម៌មនុស្សជំនាន់ដើម ដែលរស់នៅលើទឹកដីខ្មែរនេះឯង។

ហើយមតិខ្លះទៀតយលថា​ ចលនាបែប​លោត​ហក់​កញ្ឆក់​កញ្ឆោង​ខ្លួនប្រាណ និង​ស្រែក​បែប ផ្អើល​ៗ ប្រៀបបានទៅនឹងមនុស្សជំនាន់ដើមដែលមានសកម្មភាពភ្ញាក់ផ្អើល ខ្លាចរអើល ប្រៀបបានទៅនឹងសត្វព្រៃភ្ញាក់ផ្អើល ពេលឃើញមនុស្ស ។ ចំនែកឯ អ្នកខ្លះថា នៅពេល មនុស្សមានការត្រេកអរដែលធ្វើកិច្ចការបានសម្រេច ក៏បង្កើតឆៃយ៉ុំានេះដើម្បីរំលឹកជ័យជំនះនោះ។

ដកស្រង់ចេញពីសៀវភៅ អរិយធម៌ខ្មែរ ដោយអ្នកស្រីត្រឹង ងា។

Leave your comment

Our recent post

ប្រវត្តិស្នេហា របស់ហនុមាន និង សុវណ្ណមច្ឆា ក្នុងរឿងរាមកេរ្តិ៍

ក្នុងរឿងរាមកេរ្តិ៍តួអង្គហនុមាននិងសុវណ្ណមច្ឆាគឺជាគូស្នេហ៍រនឹងគ្នាដែល ហនុមាន គឺជាស្វាសដែលមានយុទ្ធសិល្ប៍ខ្លាំងពូកែ ទើបបានក្លាយជាមេទ័ពរបស់ព្រះរាម ចំំណែកឯសុវណ្ណមច្ឆាគឺជាស្តេចត្រីមានខ្លួនជាមនុស្សកន្ទុយជាសត្វត្រី ដែលមានអំណាច [...]

តើមច្ឆានពជានរណា?

មច្ឆានព ជាបុត្ររបស់ ហនុមាន និង សុវណ្ណមច្ឆា មានរូបរាងមួយកំណាត់លើជាស្វានិងកំណាត់ក្រោមជាមច្ឆា។ [...]